NavigationBar

NavigationBar

 ចំណេះដឹងទាក់ទងទៅថ្នាំពុលការពារដំណាំ

    មានកសិករខ្មែរជាច្រើន ជាពិសេសអ្នកប្រកបរបរដាំបន្លែ និងដំណាំ ផ្សេងៗសម្រាប់លក់ក៏ដូចជាអ្នកធ្វើស្រែ ប្រាំងបាន និងកំពុងនិយម ប្រើថ្នាំពុលដែលទិញមកពី៏ផ្សារ។

  កសិករយើញមួយចំនួនធំ ចាត់ទុកថ្នាំពុលជាដំណោះស្រាយ មួយ យ៉ាងលឿនទាន់ ចិត្តក្នុងការការពារដំណាំ។ មានកសិករខ្លះយល់ថាថ្នាំពុលជាថ្នាំ ដែលជួយអោយដំណាំ លូតលាស់បានល្អ។ កសិករភាគច្រើន ដែលយើង បានជួប បានប្រើប្រាស់ថ្នាំដោយមិន បានដឹងថាវាជាថ្នាំត្រូវនឹងសត្វល្អិត ឬជម្ងឺអ្វីនោះទេ ពេលខ្លះគាត់មិនបានដឹង ថាវាជាថ្នាំ ប្រភេទអ្វីអោយបានច្បាស់លាស់ ដោយចេះ តែប្រើស្មានៗ លាយច្រើនមុខចូលគ្នា​ លាយគ្មាន កម្រិត ច្បាស់លាស់ និងបាញ់ ច្រើនសារ ។ នៅពេលប្រើប្រាស់ គាត់ហាក់ដូចជា មិនសូវមានការបារម្ភពីសុខភាពផ្ទាល់ ខ្លួនទាល់តែសោះ ។ មានកសិករខ្លះមិនបាន កត់ សំគាល់ថា ខ្លួនប្រើថ្នាំ រហូតដល់ពេលធ្លាក់ ខ្លួនឈឺធ្ងន់ទើប យល់ថា មកពីការ ប្រើប្រាស់ ថ្នាំច្រើនជ្រុលពេក ។ មានអ្នកខ្លះដាំបន្លែយូរទៅសឹងតែរកប្រាក់ចំណូលមកទប់ និងការ ចំណាយលើ ការប្រើប្រាស់ថ្នាំ និងព្យាបាលជម្ងឺផ្ទាល់ខ្លួនសឹងមិនបាន រហូតដល់ផ្អាក ឬ បោះបង់មុខរបរ នេះចោល។ មានអ្នកខ្លះបាញ់ខ្លួនឯងលែងកើតក៏ជួលអ្នកដទៃមកបាញ់ រហូតដល់អ្នកស៊ីឈ្នួល បាញ់ថ្នាំអោយ គេនោះ បាញ់លែងកើតដោយខ្លួនឯងធ្លាក់ខ្លួនឈឺ ដែរ។ក្រៅពីនេះមានគ្រួសារខ្លះ នៅពេលឪពុកបាញ់ថ្នាំ លែង កើត​ដោយសុខភាពចុះ ខ្សោយបានផ្ទេរអោយប្រពន្ធកូនបាញ់បន្ត ធ្វើអោយសុខភាពគ្រួសារ ទាំងមូលទ្រុឌ ទ្រោម។   បញ្ហាទាក់ទងការយល់ច្រឡំ ឬខ្វះខាត់នូវការយល់ដឹងពីថ្នាំពុល និងបញ្ហា របស់វានេះនាំមកនូវផល ពិបាកយ៉ាងច្រើនដល់អ្នកបរិភោគ បរិស្ថាន និងសង្គម មនុស្សទាំងមូល។ ដោយមានការបារម្ភល់បញ្ហាទាំងនេះ ទើបយើងខ្ញុំរៀបចំឯក សារនេះឡើង ដើម្បីចូលរួម ចំណែកក្នុងការបង្កើននូវភាពភ្ញាក់រលឹក និងយល់ដឹង អំពីថ្នាំពុលនិងសុខភាព។         
គោលបំណង
យល់ដឹងពីបច្ចេកទេសប្រើបា្រស់ថ្នាំពុល និងផលវិបត្តិរបស់វា​ ដើម្បី ធានានិរន្តភាព ក្នុងបរិស្ថាន។
ស្វែងយល់រកវិធានការណ៍មួយចំនួន ដើម្បីរួមចំណែក ថែរក្សា ការពារដំណាំ សុខភាព និងបរិស្ថាន។
ផ្តល់ឳកាសដល់សហគមន៍ និងអ្នកពាក់ព័ន្ធដទៃទៀត ស្តីពី សុវត្តិ ភាពប្រើប្រាស់ថ្នាំពុល និងបញ្ហារបស់វា។
    អ្វីទៅជាថ្នាំពុលការពារដំណាំ? 
      ថ្នាំពុលការពារដំណាំ គឺជាថ្នាំដែលប្រើប្រាស់សម្រាប់សំលាប់ ឬបណ្តោញកត្តាចង្រៃ របស់ដំណាំ និងកសិផល ។ កត្តាចង្រៃមានដូចជាដង្កូវប្រភេទផ្សេងៗចៃកណ្តុរមេរោគផ្សិត បាក់តេរី (បាក់តេរីជា សត្វល្អិតម្យ៉ាង ដែលយើង អាចមើលឃើញបានរយៈការប្រើកែវពង្រើក)។ ដោយសារយើងប្រើវា សម្រាប់ការពារដំណាំ និង កសិផល ផ្សេងៗ ទៀតបំផ្លាញដោយកត្តា ចង្រៃយើងក៏អាចហៅថាថ្នាំការពារដំណាំបានដែរ ។ គេសង្កេតឃើញ ថាខ្មែរ យើងបាន ប្រើឈ្មោះខុសៗគ្នាដូចជាថ្នាំពុលថ្នាំ ពុលគីមី កសិកម្ម ឬ ថ្នាំពុលកសិកម្ម។
         តើថ្នាំការពារដំណាំអាចធ្វើអោយមនុស្សនិងសត្វគ្រោះថ្នាក់តាមរបៀបណាខ្លះ?
        គ្មានថ្នាំការពារដំណាំ ដែលអត់ពុលដល់មនុស្ស និងសត្វទេ(គោ ក្របី ជ្រូក មាន់ ទា ត្រី ....)។គ្រាន់ តែកម្រិត ពុលរបស់វាខុសៗ គ្នាប៉ុណ្ណោះ ។ថ្នាំពុលអាចចូលក្នុងរាង កាយរបស់មនុស្សយើង ៣ របៀប គឺ
 តាមរយៈការលបចូល ឬតាមមាត់ៈ កើតឡើងជាពិសេសនៅពេល យើងហូបចំណី ពិសារបារី ដោយមិនបាន លាងដៃ ដែលប្រឡាក់ជាតិ ថ្នាំ ឬ តាមរយៈការហូបបន្លែមានជាតិពុលនៅប្រឡាក់ជាប់នៅឡើយ។
ជា្របចូលតាមរយៈស្បែក (តាមរន្ធស្បែក)កើតឡើងនៅពេលដែលយើង បាញ់ថ្នាំដោយមិនបានស្លៀកពាក់ការ ពារនាំអោយមានទឹកថ្នាំប្រឡាក់ ជាប់ខ្លួន ឬខោអាវយើង ដាច់ឬ ជួនកាលយើងប្រើដៃទទេលាយថ្នាំ ។
តាមរយៈការដកដង្ហើមៈ កើតមានឡើងនៅពេលដែលយើងបាញ់ថ្នាំ មានក្លិនខ្លាំង មិនបានពាក់ម៉ាស់រុំមុខ ឬក៏ ចូលមកកន្លងដែល​ទើបបាញ់ ថ្នាំហើយ។ដូចនេះ សូមលោកអ្នកកុំយល់ច្រឡំថា ថ្នាំពុល គឺពុលនៅ ពេលដែល យើងផឹក ឬលេបវាប៉ុណ្ណោះ។ តាមការពិតការជ្រាប ចូល តាមស្បែក និងការដកដង្ហើម ក៏អាចបណ្តាយអោយ មាន គ្រោះថ្នាក់ ដូចគ្នាដែរ។
ឯកសារយោង
 វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា
 September 01 . 2003