| ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ | 
|          ការយល់ដឹងអំពីដំណាក់កាលលូតលាស់អំពីដំណាំស្រូវមានសារៈសំខាន់ណាស់ព្រោះកសិករអាចគ្រប់គ្រងដំណាំស្រូវរបស់ខ្លួនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស   និងអាចជៀសវាងបាននូវការបាត់បង់ទិន្នផលដោយកត្តាចង្រៃផ្សេងៗ។   វដ្តជីវិតរបស់ដំណាំស្រូវចែកចេញជា ៣វគ្គ គឺវគ្គលូតលាស់ វគ្គបង្កើតផល និងវគ្គទុំ។                ១. វគ្គលូតលាស់             វគ្គលូសលាស់របស់ដំណាំស្រូវមានការប្រែប្រួលអាស្រ័យលើប្រភេទពូជ   និងរដូវកាលដាំដុះ។ វគ្គលូតលាស់នេះចែកចេញជា ៤ ដំណាក់កាលដូចខាងក្រោម៖             ដំណាក់កាលដុះពន្លកៈ   ដំណាក់កាលនេះចាប់ផ្តើមពីការដាក់គ្រាប់ស្រូវ រហូតដល់ស្រូវដុះពន្លកបានស្លឹកទី១។   ដំណាក់កាលនេះត្រូវការទឹក និងកំដៅជាចាំបាច់។              ដំណាក់កាលសំណាបៈ ដំណាក់កាលនេះ ចាប់ផ្តើមពីស្រូវដុះស្លឹកទី១   ដល់សំណាបចាប់ផ្តើមបែកគុម្ព។ ដំណាក់កាលនេះ   ត្រូវការទឹកជាចាំបាច់តែមិនត្រូវការច្រើននោះទេ។ ដំណាក់កាលនេះ ច្រើនជួបប្រទះសត្វ    ល្អិត ទ្រីបបំផ្លាញ។             ដំណាក់កាលបែកគុម្ពៈ   ដំណាក់កាលនេះ ចាប់ផ្តើមពីស្រូវបែកគុម្ពដំបូង រហូតដល់ស្រូវបែកគុម្ពជាអតិ បរមា។   រយៈពេលនៃដំណាក់កាលបែកគុម្ពនេះ មានការប្រែប្រួលទៅតាមប្រភេទពូជ និងពេលវេលាដាំដុះ។   ដំណាក់កាលនេះត្រូវការជីបំប៉ន ដើម្បីបង្កើតចំនួនដើមបែកឲ្យបានច្រើន។   មានសត្វល្អិតចម្បងៗ ដែលច្រើន  កើតមាននៅដំណាក់កាលនេះដូចជាៈ   ដង្កូវមូស្លឹក មមាចគ្រប់ប្រភេទ ដង្កូវស៊ីរូងដើម និងដង្កូវបំបង់កាត់ស្លឹក។             ដំណាក់កាលពន្លូតដើមៈ ដំណាក់កាលនេះ ចាប់ផ្តើមស្របពេលគ្នានៅចុងដំណាក់កាលបែក គុម្ពរហូត   ដល់ស្រូវចាប់ផ្តើមកកើតកួរ។    រយៈពេលនៃដំណាក់កាលពន្លូតដើម មានភាពដូចគ្នាទៅនឹងដំណាក់កាបែកគុម្ព ដែរ   គឺប្រែប្រួលទៅតាមប្រភេទពូជ និងពេលវាលាដាំដុះ។   ជាទូទៅសម្រាប់ពូជស្រូវស្រាលមិនប្រកាន់រដូវ (អ៊ីអ៊ែរ ៦៦ សែនពិដោរ ជលសារ...) រយៈពេលនៃដំណាក់កាលបែកគុម្ព   និងពន្លូតដើមជាអ្នកកំណត់ អាយុកាលរបស់ ស្រូវ។ ដំណាក់កាលនេះ   តែងតែជួបប្រទះបញ្ហាដូចនៅដំណាក់កាលបែកគុម្ពដែរ ដែលតម្រូវអោយមានការថែរទាំដិតដល់   ទាំងការបញ្ចូលទឹក ការដាក់ជី និងការគ្រប់គ្រងកត្តាចង្រៃផ្សេងៗ។            ២. វគ្គបង្កបង្កើតផល            វគ្គបង្កបង្កើតផល មានរយៈពេលប្រមាណ   ៣៥ថ្ងៃ ដូចគ្នាគ្រប់ពូជស្រូវទាំងអស់។ វគ្គនេះចាប់ផ្តើមពីស្រូវកកើតកួរ   រហូតដល់ស្រូវចេញកួរ ចេញផ្កា ដែលចែកចេញជា ៣ ដំណាក់កាលៈ            ដំណាក់កាលកកើតកួរ:          ដំណាក់កាលនេះ ចាប់ផ្តើមពីកំណរកំណើតកួររហូតដល់ស្រូវផើម។ នៅដំណាក់ កាលនេះ   ស្រូវត្រូវការទឹក និងជីជាតិជាចាំបាច់ សម្រាប់ជម្រុញការលូតលាស់កកួរឲ្យមានគ្រាប់ច្រើន។    ដំណាក់កាលផើមៈ   ចាប់ផ្តើមពីស្រូវកកើតកួរ រហូតដល់ស្រូវចាប់ផ្តើមចេញកួរ។ នៅក្នុងដំណាក់កាលនេះ   កសិករ គប្បីថែរក្សាទឹកក្នុងស្រែឲ្យមានជាប្រចាំ។ ជាទូទៅ   ជាដំណាក់កាលដែលសត្វកណ្តុរចូលចិត្តបំផ្លាញជាងគេ។           ដំណាក់កាលចេញកួរចេញផ្កាៈ ដំណាក់កាលនេះ គិតចាប់ពីស្រូវចេញកួរផុតរហូតដល់ផ្កាស្រូវរោយ លម្អង។   នៅក្នុងដំណាក់កាលនេះ ស្រូវជួប្រទះបញ្ហាកត្តាចង្រៃ និងត្រូវការថែទាំ   ប្រហាក់ប្រហែលនឹងដំណាក់កាលផើមដែរ តែអ្វីដែលគួរកត់សម្គាល់នោះ   គឺចាប់ផ្តើមមានវត្តមានពពួកស្រឹងជញ្ជក់ទឹកដោះ។             សម្គាល់ៈឯកសារខ្លះ     បានធ្វើការបែងចែដំណាក់កាលលូតលាស់របស់ដំណាំស្រូវនៅក្នុងវគ្គបង្កបង្កើតផលនេះ   ដោយបញ្ចូលដំណាក់ កាលកកើតកួរ និងដំណាក់កាលផើមជាមួយគ្នា ហើយចែកដំណាក់កាលចេញគួរ   និងដំណាក់កាល ចេញផ្កាដាច់ ដោយឡែកពីគ្នា។              ៣. វគ្គទុំ             វគ្គទុំមានរយៈពេល ៣០ថ្ងៃ ដូចគ្នាគ្រប់ពូជស្រូវទាំងអស់។   វគ្គចាប់ផ្តើមពីស្រូវដាក់ទឹកដោះ រហូតដល់ ស្រូវ ទុំ ដោយចែកចេញជា ៣ដំណាក់កាល គឺៈ             ដំណាក់កាលដាក់ទឹកដោះ ដំណាក់កាលនេះ   ត្រូវបានសម្គាល់ដោយសារ គ្រាប់ស្រូវចាប់ផ្តើមមានទឹកដោះពណ៌ស   រហូតដល់ទឹកដោះស្រូវចាប់ផ្តើមកកជាម្សៅ។ ជាធម្មតាបើគេច្របាច់គ្រាប់ស្រូវដោយដៃ ហើយសង្គេតឃើញមានទឹកដោះស្រូវរាវ   អាចសម្គាល់បានថា ស្រូវស្ថិតនៅក្នុងដំណាក់កាលដាក់ទឹកដោះនៅឡើយ។ នៅដំណាក់កាលនេះ   ស្លឹកទង់ជ័យ ដើរតួនាទីយ៉ាងសំខាន់ ហើយការបាត់បង់ស្លឹកទង់ជ័យ អាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលផងដែរ។  ការដាក់គ្រាប់ស្រូវពេញ ឬមិនពេញ   គឺអាស្រ័យទៅនឹងដំណាក់កាលនេះ។ ការដាក់គ្រាប់មិនបានល្អ អាចបណ្តាលមកពីបញ្ហាខ្វះទឹក   ខ្វះជី ខ្វះពន្លឺ និងកត្តាផ្សេងៗ។ គ្រាប់ស្រូវដាក់ទឹកដោះ គឺងាយទទួលរងនូវការបំផ្លាញពីសត្វស្រឹង   ហើយវាអាចប៉ះពាល់យ៉ាងខ្លាំងដល់ទិន្នផល និងគុណភាពគ្រាប់ ប្រសិនបើការបំផ្លាញមានសភាពធ្ងន់ធ្ងរ។                ដំណាក់កាលម្សៅៈ ដំណាក់កាលនេះ ត្រូវបានសំគាល់ដោយទឹកដោះស្រូវ   ចាប់ផ្តើមកករឹងទៅជាម្សៅ រហូតដល់កករឹងទាំងស្រុង។ ជាទូទៅគេសង្គេតឃើញថា   ក្នុងកួរនីមួយ គ្រាប់ស្រូវមិនស្ថិតនៅក្នុងដំណាក់កាលដូចគ្នាទេ ពោលគឺ   គ្រាប់ខ្លះស្ថិតក្នុងដំណាក់កាលចេញផ្កា ខ្លះដាក់ទឹកដោះ និងគ្រាប់ខ្លះ   ស្ថិតក្នុងដំណាក់កាលដាក់ម្សៅ។ ដំណាក់កាលដាក់ម្សៅនេះ   ក៏នៅជួបប្រទះបញ្ហាស្រឹងជញ្ជក់ទឹកដោះផងដែរ តែមិនធ្ងន់ធ្ងរ ដូចដំណាក់កាលទឹកដោះនោះទេ។             ដំណាក់កាលទុំៈ ដំណាក់កាលនេះ ត្រូវបានសម្គាល់ដោយឃើញដើមស្រូវនៅក្នុងស្រែទាំងមូលមានពណ៌លឿង   ឬពណ៌ត្នោត និងស្លឹកមានពណ៌លឿង ព្រោះស្លឹកមានជាតិបៃតងរបស់ស្លឹកផ្អាកសកម្មភាពធ្វើរស្មីសំយោគ។   សារធាតុ ដែលឬស ដើម ស្លឹក ស្រូបបានទាំងអស់នៅដំណាក់កាលនេះ គឺត្រូវប្រមូលផ្តល់ទៅឲ្យគ្រាប់។ | 
NavigationBar
NavigationBar
 
