NavigationBar

NavigationBar

បច្ចេកទេ​ស​ដាំដុះ និង ការជ្រើស​រើសពូជ​ម្ទេស​ហាវ៉ៃ


ជាទូទៅ​ម្ទេសហាវ៉ៃ ជាដំណាំ​ដែលមាន​អាយុកាល​លូតលាស់វែង ហើយក៏ជា​ប្រភេទ​ដំណាំ​ដែល​ឆាប់ទទួលរង​នូវកត្តា​ចង្រៃផ្សេងៗ​ពីធម្មជាតិ ដូចជាជម្ងឺ សត្វល្អិត និងបំរែបំរួល​អាកាសធាតុ។ គោលបំណង​យ៉ាងសំខាន់​នៃការជ្រើស​រើសពូជ គឺការយល់​ដឹងអោយ​បាន​ច្បាស់​ពីប្រភព​របស់ពូជ ព្រោះពូជមាន​ពីរប្រភេទ:
  • ប្រភេទ​ពូជលូតលាស់​តំបន់ត្រជាក់​វាលូតលាស់បាន​ក្នុងលក្ខណ្ឌ​អាកាសធាតុ​ត្រជាក់ ពូជ​នេះ​ច្រើនមក​ពីទ្វីបអឺរ៉ុប ដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា ហើយភាគ​ច្រើន​ជាប្រភេទ​ពូជធ្ងន់។
  • ប្រភេទ​ពូជលូតលាស់​ក្នុងតំបន់​ក្តៅមធ្យម វាលូតលាស់​បាន​ក្នុង​លក្ខណ្ឌ​អាកាសធាតុ​ក្តៅ​ ពូជ​នេះភាគ​ច្រើនមក​ពីប្រទេសចិន ជប៉ុន កូរ៉េ។ ពូជដែល​សមស្រប​សំរាប់​ធ្វើការដាំដុះ គឺ​ជាពូជ​ដែលបន្សាំល្អ​ទៅនិង​លក្ខខណ្ឌ​តំបន់ ធន់ទ្រាំជម្ងឺ សត្វល្អិត ទទួល​ទិន្នផល​ខ្ពស់​សមស្រប​ទៅនិង​ទីផ្សារ។ មានពូជ​ជាច្រើន​ដែលដាំដុះ​បានក្នុង​លក្ខណ្ឌ​នៃប្រទេសកម្ពុជា​ដូចជា:
  1. មកពីក្រុមហ៊ុន Royal Sluis នៃប្រទេស​ហូឡង់ឈ្មោះពូជ Sirono F, Culunet F, Pueblo F
  2. មកពីក្រុមហ៊ុន Hung Nong Seed នៃប្រទេសកូរ៉េ​ខាងត្បូងឈ្មោះពូជ Oriental Glory F, Hung Nong​ ACE F
  3. មកពីក្រុមហ៊ុន Known-you Seed នៃប្រទេស​តៃវ៉ាន់​ឈ្មោះពូជ 412 Beauty Bell F ដែលធន់ទ្រាំ​ទៅនិង​ជំងឺ Tobaco Monder Virus
  4. មកពីក្រុមហ៊ុន Takii Seed នៃប្រទេស​ជប៉ុន​ឈ្មោះពូជ Wonder Bell F និង ពូជមក​ពីអាមេរិក​ឈ្មោះ California Wonder
  5. មកពីក្រុមហ៊ុន Chai Tai នៃប្រទេសថៃ​ដែលកំពុងលក់ក្នុង​ទីផ្សារកម្ពុជា​ច្រើនជាងគេ ពូជ​នេះល្អ​ជាមធ្យម គ្រាប់វាមាន​តំលៃថោក​ជាងពូជនានា។
ប្រភពៈ "ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី