| ការគណនាជីសម្រាប់ប្រើប្រាស់ក្នុងស្រែ តាមកម្រិតណែនាំត្រឹមត្រូវដោយ សុខ   សំណាង ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០១១ | 
| លោក សុខ សំណាង បានប្រើប្រាស់ជី   ដែលតម្រូវអោយប្រើ ១៥០ : ៨០ : ៧០ (N:P:K) ក្នុង១ហិចតា ទៅលើផ្ទៃដីស្រែចំនួន ៦៥០ហិចតា។ គាត់បានប្រើប្រាស់ជី អ៊ុយរេ (៤៦:០០:០០) ដែលមានតម្លៃ ២២០   ដុល្លា/ត, ដេអាប៉េ (១៨ : ៤៦ : ០០)   មានតម្លៃ ២៦០ ដុល្លា/ត និងជីប៉ូតាស់ (០០ : ០០ : ៦០) មានតម្លៃ ១៦០   ដុល្លា/ត ដើម្បីបំពេញតម្រូវការដែលគាត់ចង់បាន។ ១. តើគាត់ត្រូវប្រើជីប៉ុន្មានគីឡូក្រាមក្នុង   ១ហិចតា? ២. តើជីប៉ុន្មានគីឡូក្រាម   ដែលគាត់ត្រូវប្រើសម្រាប់ដីរបស់គាត់ទាំងអស់? ៣. និងរកតម្លៃជីទាំងអស់         ដំណោះស្រាយ អ៊ុយរេ ២២០ ដុល្លា/ត ដេអាប៉េ ២៦០ ដុល្លា/ត ប៉ូតាស់ ១៦០ ដុល្លា/ត យើងមានកម្រិតណែនាំ ១៥០ : ៨០ : ៧០ (N:P:K) ក្នុង១ហិចតា © ដើម្បីមានភាពងាយស្រួលយើងត្រូវធ្វើការគណនា នូវធាតុប៉ូតាស្យូមមុនគេ       ១.   រកបរិមាណជីដែលត្រូវប្រើក្នុង ១ហិចតា គណនាប៉ូតាស់ (ធាតុ K)       តាមរូបមន្ត         FM   = (R × A × 100) ÷   %ai    FM: បរិមាណជីដែលត្រូវប្រើក្នុង១ហិចតា (គ.ក្រ), R: កម្រិតណែតម្រូវអោយប្រើ  A: ផ្ទៃដីគិតជាហិចតា, %ai: ភាគរយធាតុសកម្មក្នុងជី FM = (៧០ × ១ × ១០០) ÷ ៦០ = ១១៧ គ.ក្រ ដូច្នេះប៉ូតាស្យូមនៃប៉ូតាស់   ដែលត្រូវប្រើគឺមានចំនួន ១១៧ គ.ក្រ/ហ គណនា P នៃដេអាប៉េ  FM = (៨០ × ១ × ១០០) ÷ ៤៦ = ១៧៤ គ.ក្រ ដូច្នេះ P នៃដេអាប៉េ   ដែលត្រូវប្រើគឺមានចំនួន ១៧៤ គ.ក្រ/ហ ដោយពេលដាក់ P នៃដេអាប៉េ គឺមានភ្ជាប់ទៅជាមួយនូវធាតុអាសូត ដូចនេះត្រូវគណនា រកបរិមាណអាសូតនោះក្នុង ១៧៤ គ.ក្រ ដោយ ១០០ គ.ក្រ à N ១៨% ប្រសិន ១៧៤ គ.ក្រ à N = (១៨ × ១៧៤) ÷ ១០០ = ៣១.៣២ គ.ក្រ ដូចនេះ ក្នុង ១៧៤ គ.ក្រ មាន អាសូត ៣១.៣២ គ.ក្រ ដោយកម្រិតណែនាំ នៃអាសូត មាន ១៥០ à ១៥០ - ៣១ = ១១៩ គ.ក្រ ដូចនេះធាតុអាសូតដែលត្រូវដាក់បន្ថែម គឺនៅខ្វះ ១១៩   គ.ក្រ (នៃធាតុសកម្ម) គណនា N នៃអ៊ុយរេ FM = (១១៩ × ១ × ១០០) ÷ ៤៦ = ២៥៩ គ.ក្រ ដូចនេះអាសូតដែលត្រូវដាក់បន្ថែម   គឺ ២៥៩  គ.ក្រ/ហ ២. រកបរិមាណជីដែលត្រូវប្រើក្នុងផ្ទៃដី ៦៥០ ហិចតា ចំពោះ ដេអាប៉េ យើងមាន ១៧៤ ×   ៦៥០ = ១១៣,១០០ គ.ក្រ   (បើគិតជាតោន ចែកនឹង ១០០០) អ៊ុយរេ យើងមាន ២៥៩ × ៦៥០ = ១៦៨,៣៥០ គីឡូក្រាម ប៉ូតាស់ យើងមាន ១១៧ × ៦៥០ = ៧៦២៨៤ គីឡូក្រាម ៣. គណនាតម្លៃជីទាំងអស់ ដេអាប៉េ    ២៦០ ដុល្លា/តោន ÷ ១០០០ = ០.២២ ដុល្លា/គ.ក្រ អ៊ុយរេ ២២០ ដុល្លា/តោន ÷   ១០០០ =  ០.២៦ ដុល្លា/គ.ក្រ ប៉ូតាស់ ១៦០ ដុល្លា/តោន ÷ ១០០០ = ០.១៦   ដុល្លា/គ.ក្រ នាំឲ្យៈ ដេអាប៉េ ០.២២ × ១១៣,១០០ = ២៤,៨៨២ដុល្លា អ៊ុយរេ ០.២៦ × ១៦៨,៣៥០ = ៤៥,៧៧១ដុល្លា ប៉ូតាស់ ០.១៦ × ៧៦,២៨៤ = ១២,២០៥.៤៤ដុល្លា | 
NavigationBar
NavigationBar
 
