ថ្នាំកំចាត់សត្វល្អិត និងដង្កូវ |
· ថ្នាំគ្រុសស័រ pluse (Cruiser plus 3155.5 Fs) -មុខងារប្រើប្រាស់ថ្នាំ ជាថ្នាំការពារទ្រីប ក្រាភ្លើង កំចាត់ស្រូវឈ្មោល និងការពារជម្ងឺស្រូវ -កំរិតប្រើប្រាស់ថ្នាំ ប្រើ ១០ មីលីលីត្រ ឬ ១ ដប លាយទឹក ៤ លីត្រ ស្រោចឲ្យសព្វលើ ពន្លកស្រូវពូជបាន ២០ គីឡូក្រាម មុននឹងព្រួសទៅលើថ្នាលសំណាប ។ ថ្នាំអាក់តារា 25 Wg (Actara 25 Wg ) - មុខងារប្រើប្រាស់ថ្នាំ ជាថ្នាំកំចាត់ចៃលើផ្កាមៀត ស្វាយ ពពួកចៃសស៊ីបំផ្លាញផ្កា ចៃជញ្ជាក់ផ្កា -កំរិតប្រើប្រាស់ថ្នាំ ប្រើ ១ កញ្ចប់ ១ ក្រាម ក្នុងមួយធុង ១៦ លីត្រ សម្រាប់ដីមួយហិកតា ថ្នាំ វៀតតាកូ 40 Wg( virtako 40 Wg) -មុខងារប្រើប្រាស់ថ្នាំ កំចាត់ដង្កូវមូរស្លឹក ស៊ីបណ្តូល ដង្កូវចោះដើម និងកំចាត់មមាចចង្រៃជញ្ជាក់បំផ្លាញស្រូវ -កំរិតប្រើប្រាស់ថ្នាំ ប្រើ ១ កញ្ចប់ ១ ក្រាម ក្នុងមួយធុង ១៦ លីត្រ ប្រើ ១៦ ធុង សម្រាប់ដីមួយហិកតា ថ្នាំ ឌីយ៉ាហ្សាន 50 Ec (Diazane 50 Ec) -មុខងារប្រើប្រាស់ថ្នាំ កំចាត់មេអំបៅ ពងដង្កូវមូរស្លឹកស្រូវ កំចាត់ដង្កូវស៊ីបណ្តូល -កំរិតប្រើប្រាស់ថ្នាំ ប្រើថ្នាំ ៥០ មីលីលីត្រ ក្នុងមួយធុងចំណុះ ១៦ លីត្រ ប្រើ ១៦ ធុង សម្រាប់ដីមួយហិកតា ថ្នាំ ឌីយ៉ាហ្សាន 10 H (Diazane 10 H) -មុខងារប្រើប្រាស់ថ្នាំ សំរាប់ប្រើលាយជាមួយជីបាចការពារស៊ីគល់ដំណាំ និងស្រូវ កំចាត់មេអំបៅមូរស្លឹក -កំរិតប្រើប្រាស់ថ្នាំ ប្រើ១ កញ្ចប់ លាយបាចនឹងជី ដីខ្សាច់សំរាប់ការពារស៊ីគល់ ឬដើម ថ្នាំ រីជេន0.3 G (REGENT 0.3 G) -មុខងារប្រើប្រាស់ថ្នាំ សំរាប់ប្រើលាយជាមួយជីបាចការពារស៊ីគល់ដំណាំ និងស្រូវ កំចាត់មេអំបៅមូរស្លឹក -កំរិតប្រើប្រាស់ថ្នាំ ប្រើ១ កញ្ចប់ លាយបាចនឹងជី ដីខ្សាច់សំរាប់ការពារស៊ីគល់ ឬដើម ថ្នាំគីណាលុច 25 Ec (KINALUX 25 Ec ) -មុខងារប្រើប្រាស់ថ្នាំ កំចាត់ដង្កូវចោះស្រទប កំចាត់ដង្កូវមូរស្លឹកស្រូវ បន្លែ កំចាត់ស្រូវរលួយគល់ ឬត្រាំទឹក -កំរិតប្រើប្រាស់ថ្នាំ ប្រើថ្នាំ ៥០ មីលីលីត្រ ក្នុងមួយធុងចំណុះ ១៦ លីត្រ ប្រើ ១៦ ធុង សម្រាប់ដីមួយហិកតា ករណីរលួយគល់ត្រូវពង្រីងទឹករួចបាញ់ថ្នាំនេះភ្លាមរួចទើបបំប៉នជី អត្ថបទបញ្ចូលដោយ : Ouk Borey ថ្ងៃទី : 17 Sep, 2011 |
NavigationBar
NavigationBar