NavigationBar

NavigationBar
កាត់បន្ថយភាពគ្រោះថ្នាក់របស់ថ្នាំពុលដល់សុខភាព និងបរិស្ថាន

        យោបល់ណែនាំខ្លះក្នុងករណីកសិករនៅតែបង្ខំចិត្តប្រើថ្នាំពុល     ដើម្បីជៀសវាងនូវបញ្ហាដែលកើតមានឡើយ ដោយសារថ្នាំពុល មានតែម្យ៉ាងទេគឺ កុំប្រើវាតែម្តង ។
មានមធ្យោបាយជាច្រើនដែលអាចអោយយើងជៀស វាងពីការប្រើថ្នាំពុលឬប្រើវាក្នុងកម្រិតតិចបំផុត យើងខ្ញុំសូមបញ្ជាក់ផងដែរថា ចំពោះគោលការណ៍និងបច្ចេកទេសក្នុងការដាំដុះដែលមិន ត្រូវការថ្នាំពុលគីមី​ ត្រូវ បានក្រុមយើងខ្ញុំបានចងក្រងឯកសារមួយដាច់ ដោយឡែក ។

​​​        ប៉ុន្តែនេះ ជាការលំបាកក្នុងការកែទំលាប់របស់កសិករយើងដោយសារយើងនៅតែយល់ថាថ្នាំ ពុលជាមធ្យោបាយដែលមានប្រសិទ្ធិភាព ហើយជាបច្ចេក ទេសទំនើប ។ ដូចនេះ ក្នុងករណីអស់លោកអ្នកនៅតែចង់ ឬត្រូវតែប្រើថ្នាំពុលយើងខ្ញុំសូមជូនយោបល់ណែនាំខ្លះៗ ដើម្បីជួយធានា នូវសុវត្ថិភាពក្នុងការប្រើ។   យោបល់ណែនាំផ្តោតទៅលើសកម្មភាពមុនពេលបាញ់ ពេលបាញ់ ក្រោយពេលបាញ់ ក៏ដូចជាការ ទុកដាក់ថ្នាំ និងសំបកថ្នាំ ។ ចំណុចណែនាំភាគច្រើន យើងធ្វើការពិពណ៌នាតាមរូបភាព​ដែល តាមចំណងជើងខាងលើ ។ ចំណុចសំខាន់មួយទៀតដែលយើងខ្ញុំចង់រំលឹកដល់ លោកអ្នកដែរ គឺគ្មានថ្នាំការពារ ដំណាំណាដែល មានជាតិពុលទេ គ្រាន់តែកំរិតពុលរបស់វាខុសគ្នា ហើយជួនកាលវាពុលភា្លម តែជួនកាលវាចាប់ផ្តើមចេញរោគសញ្ញាបន្ទាប់ពីប្រើច្រើនឆ្នាំមក ។ ទន្ទឹមនិងនេះ យើងខ្ញុំសូមរំលឹកផងដែរថាប្រសិន បើលោក អ្នកត្រូវតែប្រើថ្នាំការពារដំណាំដោយ ជៀសវាមិនបាន យើងមានសំណូមពរ ដូចខាងក្រោមៈ
  •  សូមជៀសវាងប្រើថ្នាំដែលមានកម្រិតពុលខ្លាំងដល់មនុស្ស
  •  សូមជៀសវាងការប្រើថ្នាំដែលមានបន្សល់ជាតិពុលយូរក្នុងបរិស្ថាន
  •  សូមជៀសវាងប្រើថ្នាំដែលពុលខ្លាំងដល់ត្រី និងឃ្មុំ
  •  សូមជៀសវាងលាយថ្នាំច្រើនមុខចូលគ្នា
  •  សូមជៀសវាងលាយថ្នាំទៅតាមការនឹកឃើញ
  •  សូមជៀសវាងបាញ់ថ្នាំរហូតដល់ថ្ងៃប្រមូលផល
  •  សូមជៀសវាងបណ្តាលអោយមនុស្សចូលចំការដែលទើប និងបាញ់ ថ្នាំហើយ ចំពោះដែលពុលខ្លាំង គឺមួយក្រុម ត្រូវគេហាមចូលក្នុង រយៈពេល ៤៨ ម៉ោង ដល់ ៧២ ម៉ោង ក្រោយពេលបាញ់ថ្នាំហើយ ។

យោបល់ និងសំណូមពរផ្សេងៗ ទៀត ដើម្បីធានានូវសុវត្ថិភាពខ្លះៗ ក្នុងការ ប្រើថ្នាំពុល យើងមានបង្ហាញដូចជា រូបភាពបន្តបន្ទាប់នៅក្នុងឯកសារនេះ។
ឯកសារយោង     
    ព្រឹត្តប័ត្រនាយកដ្ឋានក្សេត្រសាស្រ្ត និងកែលំអដីកសិកម្ម ការិយាល័យ ការពារដំណាំ និងត្រួតពិនិត្យ ភូតគាម អនាម័យ លេខៈ ៦-៩ ឆ្នាំ២០០៥     ថ្នាំពុលការពារដំណាំ និងបញ្ហារបស់វា មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា អង្គកាសេដាក CEDAC ២០០២ ព្រឹត្តប័ត្រអ្នកឃ្លាំមើលថ្នាំពុលកសិកម្ម ២០០៥
    ឯកសារអនុញ្ញាស្តុកខូម ស្តីពីសារធាតុ POPs
    អនុក្រឹត្យលេខ ៦៩អនក្រ.បក ស្តីពី បមាណី និងការគ្រប់គ្រងសម្ភារៈ កសិកម្មចុះថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០០២