| ក្រុមដីកំពង់សៀម   (ដីនៅក្នុងប្រទេសកម្ពុជា) | 
|         នៅលើដីប្រភេទនេះ   គេសង្កេតឃើញមានគ្រួស ឬ ថ្មបាសាល់ ឬថ្មកំបោរទាំងក្នុងស្រទាប់ ក្រោម និងផ្ទៃ លើនៃដីដែលមានពណ៌ខ្មៅ   ឬប្រផេះក្រម៉ៅ និងមានប្រភេទជាដីឥដ្ឋ បង្កើតបានជាក្រហែងជ្រៅ ៗ ឬ ពីលើដី ឥដ្ឋស្រទាប់ក្រោម   ។           កំណកំណើតដី ដីនេះមាននៅតំបន់នៃខ្ពង់រាប ដែលមានសណ្ឋានដីខ្ពស់ទាបៗ ជុំវិញតំបន់ជើងភ្នំតូចឬធំ។តាមធម្មតាវាកើតឡើងនៅលើខ្ពង់រាបដែលមានភ្នំនៅជុំវិញហើយពីទីនេះគេអាចមើលឃើញយ៉ាងច្បាស់ ក្នុងទីជិតខាង។ថ្ម បាសាល់ថ្មកំបោរឬថ្មភក់តែងតែមាននៅក្នុងស្រទាប់ដី ក្រោម ឬផ្ទៃដីលើ។ ប្រសិនបើពុំមានវត្តមាននៃថ្មទាំង នេះទេនោះប៉ុន្តែតាមរយៈការសង្កេតឬរបាយការណ៍ពីកសិករដែល ដឹងថា ជាទូទៅតំបន់ជុំវិញនេះមានវត្ត មានថ្មប្រភេទនេះដីនោះក៏បានចាត់ថ្នាក់ក្នុងក្រុម ដីកំពង់សៀមដែរ។ ដីកំពង់សៀមបានវិវត្តន៍មកពីសិលាមេ នៅស្រទាប់ខាងក្រោមនិងពីល្បាប់ colluvial-alluvial ដែលហូរពីទីខ្ពស់ និងមួយផ្នែកបានមកពីទីកជំនន់នៃ ស្ទឹងនិង ព្រែកជិតខាងវា។ ដីនេះមាននៅតំបន់ដីanthraquic phreatic។ដីប្រភេទនេះប្រើសម្រាប់ផលិតកម្មស្រូវ ភាគច្រើនស្ថិតនៅ ក្នុងខេត្តកំពង់ចាម ក្រចេះរតនគីរី និងមួយចំនួនតូចនៅខេត្តបាត់ដំបង់។ ថ្មមេគឺភាគខ្លះ បានមកពីការសឹករិល នៃថ្មបាសាល់ ឬថ្មកំបោរ calcimorphic ( តាមធម្មតាមានទំរង់ជាcalcareous marl)។ តាម ធរណីវិទ្យាដីនេះជាដីក្មេងដែលមានប្រមាណ2% នៃផ្ទៃដីដាំស្រូវសរុប។ដីកំពង់សៀមកើតឡើងក្នុងទំនាក់ ទំនងជាមួយដីក្រុមឡាបានសៀកដែលមាននៅខ្ពង់រាបនិងភ្នំទាំងឡាយ។ដីក្រហមឡាបានសៀកនេះប្តូរបន្តិច ម្តងៗ ទៅដីពណ៌ត្នោតស្រអាប់ តាមជំរាលទៅក្រោម និងទីខ្ពស់ល្មម រីឯដីកំពង់សៀមមានពណ៌ប្រផេះស្រអាប់ ឬ ខ្មៅក្នុង តំបន់ ទំនាបបន្តពីជំរាលនេះ ។          ការពិពណ៌នាទូទៅ លក្ខណៈវិនិច្ឆ័យប្លែកគ្នាសម្រាប់ដីក្រុមនេះគឺពណ៌ស្រអាប់ ប្រភេទជាដីឥដ្ឋ និងការបែកក្រហែងធំជ្រៅ។ ពណ៌ នៃដីផ្ទៃលើគឺស្រអាប់ ទៅខ្មៅទោះបីពេលស្ងួតក៏នៅតែស្រអាប់ដែរ។ ដីឥដ្ឋគឺ មានភាពស្វិតយឺត និងស្អិតនៅពេលសើម និងរឹងខ្លាំងណាស់នៅពេលស្ងួត។ ដី នេះមានលក្ខ ណៈអាចរួញ និងរីកដែលជាកត្កាបង្កើតជា ក្រហែងដ៏ធំក្នុងផ្ទៃខាងលើនៅ ពេលណាវាស្ងួត ។ ទឹកជ្រាបយ៉ាងលឿនទៅក្នុងដីស្ងួត ។ ប៉ុន្តែនៅពេលដី សើមក្រហែង បិទជិត ការជ្រាបទឹកមាន សភាពខ្សោយ។ដីស្រទាប់ក្រោមមានពណ៌ភ្លឺជាងដីស្រទាប់លើតាម ធម្មតាគឺពណ៌ប្រផេះភ្លឺ វាជាប្រភេទដី ឥដ្ឋ ដែរ ។ ជួនកាលមានតិចជាងមួយម៉ែត្រហើយសិ្ថតនៅលើស្រទាប់ថ្ម តែតំបន់ខ្លះដី ស្រទាប់ក្រោម អាចជ្រៅជាងនេះ។ ថ្មធំៗជួនកាលអាចមាននៅផ្ទៃខាងលើដី ទាំងនេះ (តែ មិនជា ទូទៅ ទេ)និងគ្រួសតូចៗជាច្រើនអាចកើតឡើងពេញទាំងប្រូហ្វីល។ ដីឡាបានសៀកនិងដីកំពង់សៀម គឺកើតចេញមកពីថ្មមេដូចគ្នា ។ ពេលមានសំណឹកនៃ ជំរាល ផ្នែកខាងលើ និងកាចុងនៃបាសបានត្រូវដោះដូរបណ្តាល មានសំណល់នៃបណ្តុំ Fe ដែល បណ្តាល អោយក្រុមដីទួលឡាបានសៀក មានពណ៌ក្រហម ។ ការជ្រាបទឹក ខ្សោយ និង បណ្តុំកាចុងនៅតំបន់ទំនាបក្រោមជំរាលបូកផ្សំនឹងដីឥដ្ឋ និងសារធាតុផ្សេងៗទៀត បង្កើតនូវពណ៌ ក្រម៉ៅតំណាងអោយ ដីឡាបានសៀក ។ រីឯដីពណ៌ត្នោតក្រម៉ៅអាចកើត ឡើងនៅតំបន់ដែលនៅចន្លោះក្រុមដី ឡាបានសៀក និងដីកំពង់សៀម ។ ក្រុមដីឡាបាន សៀកនេះ កំរនឹងប្រើ សម្រាប់ដំណាំស្រូវណាស់ ។ ការពិពណ៌នាប្រូហ្វីល ស្រទាប់ផ្ទៃលើ ជំរៅ : 10-30 cm ប្រភេទ : ដីឥដ្ឋ ពណ៌ : ពេលស្ងួត : ប្រផេះក្រម៉ៅ ឬខ្មៅ ពេលសើម : ខ្មៅ ស្នាមចំរុះ : គ្មាន consistency : ពេលស្ងួត: រឹងណាស់ ពេលសើម : រឹងល្មម ទំរង់ : រាយៗ ឬ ដុំតូចៗ ដីស្រទាប់ក្រោម ប្រភេទ : ដីឥដ្ឋ ពណ៌ : ពេលស្ងួត :ប្រផេះទៅប្រផេះភ្លឺ ពេលសើម : ប្រផេះ ស្នាមចំរុះ : មានស្នាមក្រហម ទៅត្នោតអាចកើតមានឡើង ភាពមិនផ្លាស់ប្តូរ : ពេលស្ងួត : រឹងណាស់ ពេលសើម : រឹងល្មម ទំរង់ : រាយៗ ឬដុំៗ ថ្មបាយក្រៀម : គ្មាន ភាពស្រដៀងគ្នា ដីនៃក្រុមកំពង់សៀមគឺបានចាត់ថ្នាក់ជា Regur (Crocker 1962 ) ។ ដីរបស់ Crocker ខ្លះដូច ជា Basic Lithosols ក៏អាចជារបស់ក្រុមនេះដែរ ។ Moonman 1961 បានកំណត់ ដីនេះនៅក្នុង ប្រទេសវៀត ណាម ជាដី Regur ឬ Grumusols ។ឈ្មោះផ្សេងទៀតត្រូវបាន គេបង្កើត ដូចជា ដីកប្បាសខ្មៅ rendzinas , tirs , margallitic siols , densinigra siols ឬ vertisols ដែរ ។ បំណែកចែកក្រុម ពីរអនុក្រុមនៃដីកំពង់សៀម គឺបានបែងចែកដោយផ្អែកទៅលើវត្តមាន ឬអវត្តមាននៃគ្រួស ។ ការបែងចែកស្រទាប់តទៅទៀត ផ្អែកទៅលើថ្មមេ Calcimorphricឬ bacsaltic គឺទំនងជា ត្រូវ នាត្រូវការពានា អនាគតនៅពេលព័ត៌មាន ផ្សេងៗអាចរកបានថែមទៀត ។ អនុក្រុមមានគ្រួស គ្រួសដែកម៉ង់កាណែសតិចតួច   រាងមូលពណ៌ខ្មៅ និងត្នោតមានពេញទាំងប្រូហ្វីល ។ គ្រួស  ក្នុងទំហំមុខកាត់ពី 1-2 cm ឬធំជាង 1 cm បរិមាណគ្រួសគឺអាចមើលឃើញច្បាស់នៅក្នុង   ដី ផ្ទៃខាងលើ និងនៅ ពេលយកដីមួយក្តាប់នៃស្រទាប់លើ គេសង្កេតឃើញមានបរិមាណ គ្រួស   ខ្លះៗ ។  អនុក្រុមគ្មានគ្រួស គ្រួសគឺគ្មាននៅពេញក្នុងប្រូហ្វីលទេ ឬ គ្រាន់តែមាន ដុំគ្រួសតូចៗ ហើយគ្រួស មានតែនៅ ក្នុងផ្នែកមួយនៃដីស្រទាប់ក្រោម និងមិនអាចមើលឃើញលើទេ ។ នៅពេលដែលយកដីលើ មួយ ក្តាប់មក ពិនិត្យ ជួនកាលវាស្ទើរទតែមិនមានគ្រួស ។ គ្រប់គ្រងដី ដីទាំងនេះគឺជាដីមានជីជាតិ និងសមស្របចំពោះផលិតកម្មស្រូវ ផ្តល់ការឆ្លើយតប ល្អ ចំពោះ ការ គ្រប់គ្រងកែលំអរដី ។ ការពិសោធន៍ផ្ទះកញ្ចក់បានបង្ហាញថា ដីមានកង្វះ អាសូត និងផូស្វ័រ ។ ស្រូវ គឺទំនង ឆ្លើយតបចំពោះ ការប្រើប្រាស់នៃជីទាំងពីរប្រភេទពេល ដាក់ក្នុងស្រែ ។ សមត្ថ ភាពបណ្តូរកាចុង និង កំរិត សារធាតុសរីរាង្គគឺខ្ពស់ ។ដីប្រែប្រួល ពីកម្រិតអាស៊ីតខ្សោយ ទៅអាល់កាឡាំងខ្សោយ ។ ប៉ុន្តែដីក្នុងតំបន់ខ្លះ (អភិវឌ្ឍន៍ នៅលើ ថ្មមេ Calcimorphic ) អាចមាន PH ខ្ពស់ ដែលជាដើមហេតុបណ្តាលអោយខ្វះផូស្វ័រ និង ស័ង្កសី ។ ស្រូវដាំដុះនៅលើដីប្រភេទដីប្រភេទដែលមានអាស៊ីតមធ្យម ( PH ) និងលិច ទឹក ស្ទើរតែរាល់ឆ្នាំ អាចទទួលរងដោយសារការពុលជាតិដែក ។ គេត្រូវលាងបន្សាបដី ដោយបង្ហូរ ទឹកសាបចេញចូលសារចុះ ឡើង ។ ជាទូទៅជំរៅនៃការចាក់ឬស គឺមិនមានកម្រិតទេទោះបីជាដីស្រទាប់លើរាក់ក៏ដោយ ។លទ្ចភាព រក្សាទឹកនៃដីស្រទាប់លើគឺល្អ ប៉ុន្តែនៅកំឡុងពេលមានភ្លៀងតិចតួចដី គឺរហ័សរឹងក្តាំង ណាស់ ពីព្រោះទឹក បៀមយ៉ាងណែនជាមួយដី។ ការជ្រាបទឹកទៅក្នុងដីដំបូងមានល្បឿនលឿនណាស់ ពីព្រោះមានក្រហែងធំៗ នៅផ្ទៃខាង លើ ។ ក៏ប៉ុន្តែពេលដីបែកក្រហែងបិទជិតវិញ ការជ្រាបទឹកមានសភាពខ្សោយ ។ ដីស្អិត ខ្លាំង ណាស់នៅពេលមានសណើម និងពិបាកភ្ជួររាស់ដោយត្រាក់ទ័រ ។ ការភ្ជួររាស់ ដោយ គោក្របី មានភាពងាយ ស្រួលណាស់ នៅពេលដីឆ្អែតទឹក ។ ជាទូទៅចាំបាច់ត្រូវតែធ្វើការ ភ្ជួររាស់អោយបានច្រើនដង់ ។ ដីនេះគឺ សម ស្របសម្រាប់ដំណាំចំការ ប្រសិនបើទឹកអាច ផ្គត់ផ្គង់បាននៅរដូវប្រាំង ។ ការណែនាំ 
 ឯកសារយោង សៀវភៅការធ្វើចំណាត់ថ្នាក់នៅប្រទេសកម្ពុជា   1995 MAFF, IRRI, Aus AID | 
NavigationBar
NavigationBar
 
