| សុវត្ថិភាពពេលលាយថ្នាំពុល |
| ថ្នាំពុលដើរតួយ៉ាងសំខាន់ក្នុងការកំចាត់កត្តាចង្រៃលើដំណាំដូចជា សត្វល្អិត កណ្តុរ បាក់តេរី ... ។ អ្នកប្រកបមុខរបរកសិកម្មត្រូវចាប់ អារម្មណ៍ខ្ពស់ទៅលើការ ប្រើប្រាស់ថ្នាំពុលប្រកបអ្នកប្រកបមុខរបរកសិកម្មត្រូវចាប់អារម្មណ៍ខ្ពស់ទៅ លើការ ប្រើប្រាស់ថ្នាំពុលប្រកប ដោយប្រសិទ្ធិភាព និងសុវត្ថិភាព ។ ដូចនេះដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព( ជា បឋមត្រូវអានការណែនាំនៅលើ សំបកកញ្ចប់ ឬ កំប៉ុង ) ដើម្បីអោយបានដឹងច្បាស់ លាស់អំពីកម្រិតថ្នាំពុលដែលត្រូវ ប្រើ ជាធម្មតា ត្រូវអនុវត្តន៍តាមកម្រិតដែលបានកំណត់ សម្រាប់ថ្នាំ និងទឹកដែលត្រូវលាយ ផ្ទៃដី ត្រូវបាញ់ប្រភេទដំណាំ និងសមាសភាពចង្រៃ ដែលត្រូវកំចាត់ផងដែរ។ ការលាយ ថ្នាំ កម្រិតខ្ពស់ជាងការណែនាំធ្វើអោយខាតបង់ថវិកា ប៉ះ ពាល់ដល់សុខភាព និងបរិស្ថាន ។ ការលាយថ្នាំកម្រិតទាបពេកធ្វើអោយបាត់បង់ ប្រសិទិ្ធថ្នាំពុល ព្រម ទាំងធ្វើសមាស ភាព ចង្រៃឆាប់ធន់ទ្រាំ ឬសុំាទៅនិងថ្នាំពុលនោះ ។ ចំពោះថ្នាំគ្រាប់ ឬថ្នាំម្ស៉ៅដែលមិនលាយជាមួយទឹកអាចយកទៅបាចផ្ទាល់ក្នុង ស្រែចំការតែម្តង ដោយបាច និងដៃ ឬម៉ាស៊ីនបាចម្សៅ។ ចំពោះថ្នាំពុលសណ្ឋានម្សៅ ដែលត្រូវលាយជាមួយទឹក ត្រូវជាមួយកម្រិតណែនាំ ហើយកូរអោយបានសព្វមុនពេល បាញ់លើដំណាំ។ រីឯថ្នាំពុលដែលមានសណ្ឋានរាវដែលងាយរលាយក្នុងទឹកក៏ត្រូវលាយ តាមកម្រិតណែនាំផងដែរ។ ដើម្បីធានាបាននូវសុវត្ថិភាពនៅពេលលាយថ្នាំត្រូវអនុវត្តតាមការណែនាំមួយ ចំនួនដូចខាងក្រោម៖
ឯកសារយោង វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា September 01 . 2003 |
NavigationBar
NavigationBar