ការណែនាំអពីសុវត្ថិភាពមុន និងពេលទិញថ្នាំកសិកម្ម |
ថ្នាំពុលជាផលិតផលគីមីដែលអាចសំលាប់កំចាត់កត្តាចង្រៃ ដូចជាសត្វល្អិត ស្មៅចង្រៃ និងជម្ងឺដែលបណ្តាល អោយខូចខាតដំណាំ និងកសិផលស្តុកទុក។ ក៏ប៉ុន្តែវាអាចបណ្តាលអោយគ្រោះថ្នាក់មនុស្ស សត្វ និងបរិស្ថាន តាមរយៈការប្រើ បា្រស់មិនសមស្របតាម បច្ចេកទេស។ ហេតុនេះមុនសម្រេចចិត្ត ទិញថ្នាំពុល និង ពេលទិញថ្នាំត្រូវពិចារណារអោយបានម៉ត់ចត់និងត្រឹមត្រូវបំផុតដើម្បី ជៀសវាង ការខូចខាតប្រាក់ពេលវេលា និងគ្រោះថា្នក់ដល់ខ្លួនឯង និងសង្គម។ មុនពេលទិញថ្នាំ មុននិងសម្រេចចិត្តទិញថ្នាំពុលជាដំបូងត្រូវការស្គាល់ប្រភេទកត្តាចង្រៃដែលត្រូវកំចាត់នោះ អោយបានច្បាស់លាស់សិនថាវាជា សត្វល្អិតអ្វី សត្វកណ្តូប ឬស្មៅចង្រៃ ឬជម្ងឺដែលបង្កឡើងដោយ ផ្សិតបាក់តេរី វីរុ ស ឬណេម៉ាតូត។ បញ្ហានេះគួរពិគ្រោះជាមួយ អ្នកជំនាញការពារដំណាំ ភ្នាក់ងារកសិកម្ម ឬ កសិករដែលមានបទ ពិសោធន៍ និងបានរៀនសូត្រអំពីបច្ចេកទេសការពារដំណាំ និងសុវត្តិភាពនៃការប្រើប្រាស់ថ្នាំពុល ។ ពេលទិញថ្នាំកសិកម្ម
តើភាពពុល និងភាពគ្រោះថ្នាំរបស់ថ្នាំខុសគ្នាយ៉ាងដូចម្តេច? អង្គការសុខភាពពិភពលោក ( ដែលហៅកាត់ថា WHO ) បានធ្វើចំណាត់ ថ្នាក់ថ្នាំពុលជា ៤ ក្រុម ដោយយោងទៅតាមភាពពុលរបស់វា ។ ក្រុមទាំង ៤ នោះមានដូចខាងក្រោម
បំរាមៈ ហាមដាច់ខាតប្តូរ ឬកញ្ចប់ថ្នាំពុលទៅក្នុងដបភេសជ្ជៈ ឬកញ្ចប់ម្ហូរអាហារ ។ ព័ត៌មានលំអិតសូមទាក់ទងជាមួយ ការិយាល័យក្សេត្រសាស្រ្ត និងអ្នកមានជំនាញ បច្ចេកទេសនៅជិតអ្នក។ ឯកសារយោង វិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍកសិកម្មកម្ពុជា September 01 . 2003 |
NavigationBar
NavigationBar