| បទពិសោធន៍បំបៅមែកល្មុត | 
| ល្មុតជាឈើហូបផ្លែមួយប្រភេទដែលកសិករនិយមដាំក្នុងសួនគ្រួសារ   និងដាំជាចំការធំៗ ជាពិសេសកសិករច្រើន   និយមដាំពូជក្នុងស្រុកដែលបំបៅដោយខ្លួនឯង ។ ចំពោះការបំបៅនេះ   មានកសិករជាច្រើន ដែលមានបទពិសោធន៍ប្លែកៗ ពីគ្នា តែទទួលបានលទ្ធផលល្អដូចគ្នា   ដែលយើងសូមបង្ហាញជូនដូចខាងក្រោម :   លោកពូ វ៉ាន់ អ៊ឹម   ដែលជាកសិកររស់នៅភូមិចំការឌៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ   មានបទពិសោធន៍ បំបៅមែកល្មុតដុះលូតលាស់បានល្អស្ទើរតែមួយរយភាគរយ   និងមានផ្លែកសិករហៅថាមែកបំពង់ មកបំបៅ ។ នៅលើមែកបំពង់នោះ   លោកពូចៀរសំបកជុំវិញមែកប្រវែង ១ តឹក   ហើយកោសរំអិលចេញដើម្បីកុំឲ្យរលួយត្រង់មុខ ចៀរ ។ ម្យ៉ាងទៀត   តាមបទពិសោធន៍របស់គាត់ឃើញថា កាលណាមិនបានកោសរំអិលចេញ វាមិនដុះឫសទេ ។   ក្រោយពីទុក ចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បីឲ្យមុខចៀរស្ងួតទើបគាត់យកដីដែលមានជីជាតិមករុំបិទជាមួយនឹងថង់ប្លាស្ទិក   ដោយចងរិត ឲ្យណែននៅផ្នែកខាងលើ កណ្តាល ខាងចុង ។ បន្ទាប់មក   លោកពូចាប់ផ្តើមបន្តក់ទឹកជាប់ជារៀងរាល់ថ្ងៃ រហូតដល់ដុះចេញឫស សៗ   ទើបគាត់ពន្យារការបន្តក់ទឹកមកនៅត្រឹម ២ ទៅ ៣ ថ្ងៃម្តង ។ ក្រោយពីបំបៅហើយរយៈពេលមួយខែ   គាត់សង្កេតឃើញឫសសៗ ដុះចេញមក ហើយគាត់បន្តទុករហូតដល់ ២ ឬ ៣ ខែទៀត   ទើបកាត់យកទៅដាំ ។ កាលណាយើងឆាប់កាត់យកទៅដាំពេកអាចបណ្តាលឲ្យដើមអន់   ។ ចំពោះបទពិសោធន៍របស់លោកពូ ប្រាក់ ច្រេស   ដែលរស់នៅភូមិតាសួន ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្ត តាកែវវិញ   ក៏មានបទពិសោធន៍ល្អដែរ ។ ក្នុងការជ្រើសរើសមែកបំបៅ   គឺគាត់ជ្រើសរើសមែកបំពង់ដូចគ្នា ។ ប៉ុន្តែក្រោយពីចៀរ   សំបកក្រឡឹងជុំវិញមែកប្រវែងកន្លះតឹកហើយ គាត់យកខ្លាញ់គោ (ខ្លាញ់ដុំ)   មកជូតកន្លែងចៀរសំបកដើម្បីឲ្យឆាប់ដុះឫស រួចយកដី   ដែលមានជីជាតិមកបិទ បន្ទាប់មកយកស្រកីដូងមករុំចងបិទពីក្រៅឲ្យជាប់   ចងសងខាង ។ ក្រោយពីបំបៅហើយភ្លាម   លោកពូបន្តក់ទឹកព្រឹកល្ងាចរយៈពេលមួយអាទិត្យ   រួចពន្យារការស្រោចទឹកពីរបីថ្ងៃម្តង ។ ការបំបៅនេះ   ទុករហូតដល់មួយខែកន្លះ ទៅ ២ ខែ ទើប អាចកាត់យកទៅដាំបាន ។ លោកពូបានបញ្ជាក់ប្រាប់ថា   ការចងរុំស្រោបពីលើដីយើងអាចប្រើស្រកីដូង ឬថង់ប្លាស្ទិកក៏បាន ។   ប៉ុន្តែយកល្អប្រើ ស្រកីដូង ព្រោះវាងាយជប់ទឹកធ្វើឲ្យមានសំណើមជាប់   ហើយកាត់បន្ថយការស្រោចទឹក ។ ចំពោះការលាបខ្លាញ់គោ គឺជំនួយ   ឲ្យឆាប់ដុះឫស ។ សរុបមក តាមបទពិសោធន៍របស់កសិករទាំងពីរ   ដើម្បីបំបៅមែកល្មុតឲ្យដុះបានល្អ យើងត្រូវកត់សំគាល់លើលក្ខណៈ   មួយចំនួនដូចខាងក្រោម : -          ជ្រើសរើសយកមែកបំពង់មកបំបៅ -          កោសរំអិលចេញនៅមុខដែលត្រូវបំបៅ   កុំឲ្យដោយសាច់ឈើ ។ កោសហើយអាចទុកឲ្យស្ងួត ឬលាបខ្លាញ់គោ   -          យកដីមានជីជាតិច្រើនមករុំបិទមុខបំបៅ     -          ចងរុំប្លាស្ទិកឲ្យណែន   ឬប្រើស្រកីដូង យកល្អប្រើស្រកីដូងធ្វើជាឧបករណ៍រុំចងមុខបំបៅ   ព្រោះវាងាយជក់ទឹក ជាងស្បោងប្លាស្ទិក   -          បន្តក់ទឹកឲ្យសើមរៀងរាល់ថ្ងៃរយៈពេលមួយអាទិត្យ   ទើបបន្ថយការស្រោចទឹក ២ ទៅ ៣ ថ្ងៃម្តង   -          បន្ថយការស្រោចទឹក   នៅពេលដែលឃើញមុខបំបៅដុះពន្លកឫសសៗ ៕ By CEN | 
NavigationBar
NavigationBar
 
